បន្តកុងត្រាថ្មី ឬចូលនិវត្តន៍? Luka Modric ត្រូវសម្រេចអនាគតនៅវ័យ 40 បន្ទាប់ពីរងរបួសនៅ AC Milan
SPORTS May 02, 2026

បន្តកុងត្រាថ្មី ឬចូលនិវត្តន៍? Luka Modric ត្រូវសម្រេចអនាគតនៅវ័យ 40 បន្ទាប់ពីរងរបួសនៅ AC Milan

By Dany • 53 views

Luka Modric កំពុងប្រឈមមុខនឹងសេចក្តីសម្រេចដ៏សំខាន់មួយអំពីអនាគតរបស់គាត់ បន្ទាប់ពីរងរបួសខ្លាំងនៅ AC Milan។ ខ្សែបម្រើវ័យ 40 ឆ្នាំរូបនេះ ត្រូវជ្រើសរើសរវាងបន្តកុងត្រាថ្មី ឬបញ្ចប់អាជីពដ៏អស្ចារ្យរបស់ខ្លួន។

បន្ទាប់ពីការប៉ះទង្គិចជាមួយកីឡាករ Manuel Locatelli ក្នុងការប្រកួតជាមួយ Juventus ។​ Modric បានរងរបួសឆ្អឹងលើមុខ និងត្រូវការវះកាត់ ដែលធ្វើឲ្យគាត់ខកខានការប្រកួតនៅសល់ក្នុង Serie A រដូវកាលនេះ។ ទោះជាយ៉ាងណា ការរងរបួសនេះមិនបានធ្វើឲ្យគាត់បោះបង់ចិត្តក្នុងការលេងរបស់គាត់ឡើយ ព្រោះគាត់នៅតែមានបំណងបន្តលេងនៅកម្រិតខ្ពស់។

តាមរបាយការណ៍ពី La Gazzetta dello Sport បានឲ្យដឹងថា Modric កំពុងគិតពិចារណាអំពីការបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយ AC Milan។ គាត់នៅតែជាកីឡាករសំខាន់ក្នុងតំបន់កណ្ដាល និងបានចូលរួមលេងច្រើនជាងរដូវកាលចុងក្រោយរបស់គាត់នៅ Real Madrid

មូលហេតុធំបំផុតដែលជំរុញឲ្យ Modric ចង់បន្តលេង គឺឱកាសក្នុងការប្រកួត Champions League ម្តងទៀត។ ក្រុម AC Milan កំពុងប្រជែងយកទីតាំង Top 4 ហើយប្រសិនបើពួកគេសម្រេចបាន នោះវានឹងផ្តល់ឱកាសឲ្យគាត់បញ្ចប់អាជីពនៅលើឆាកធំបំផុតនៅអឺរ៉ុប។

ក្រៅពីការលេងលើទីលាន Modric ក៏ជាមនុស្សសំខាន់ម្នាក់ក្នុងបន្ទប់សម្លៀកបំពាក់ ដោយកីឡាករវ័យក្មេងនៅទីនោះបានយកគាត់ជាគំរូ។ ទោះមានការចាប់អារម្មណ៍ពីអតីតក្លិប Dinamo Zagreb ក៏ដោយ ប៉ុន្តែគាត់នៅតែផ្តោតលើការបន្តលេងនៅកម្រិតខ្ពស់បំផុត មុនសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់ខ្លួន។

ខណៈអតីតកីឡាករ Joe Cole  បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត
SPORTS

ខណៈអតីតកីឡាករ Joe Cole បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត

May 04, 2026 55 views
Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League
SPORTS

Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League

May 04, 2026 52 views
Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes
SPORTS

Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes

May 04, 2026 50 views
Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
SPORTS

Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

May 04, 2026 49 views
Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ
SPORTS

Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ

May 04, 2026 74 views
Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន
SPORTS

Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន

May 04, 2026 49 views
Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
SPORTS

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”

May 02, 2026 52 views
Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ
SPORTS

Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ

May 02, 2026 55 views