Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
By Dany • 40 views
Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយនិយាយថា ខ្សែប្រយុទ្ធរបស់ Santos គឺជាកីឡាករដែលមានទេពកោសល្យល្អបំផុតដែលគាត់ធ្លាប់ឃើញលើទីលានបាល់ទាត់។ ខណៈកំពុងស្ដារទម្រង់លេងរបស់ខ្លួនឡើងវិញក្នុងអាជីពជាមួយ Real Betis, អតីតកីឡាករ Manchester United រូបនេះក៏សង្ឃឹមថា ទាំងរូបគាត់ និងមិត្តរួមក្រុមជម្រើសជាតិ សង្ឃឹមថានឹងអាចជាប់គ្នា ក្នុងក្រុមជម្រើសជាតិ Brazil សម្រាប់ព្រឹត្តិការណ៍ World Cup ខាងមុខ។
ខ្សែបម្រើស្លាបវ័យ 26ឆ្នាំ បានស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនវិញយ៉ាងជោគជ័យនៅអេស្ប៉ាញ បន្ទាប់ពីពេលវេលាលំបាកនៅ Old Trafford។ ចាប់តាំងពីផ្ទេរមក Real Betis, Antony បានបង្ហាញទម្រង់លេងល្អ ដោយរកបាន 13 គ្រាប់ និង 9 assist ក្នុងរដូវកាលនេះ ដែលធ្វើឲ្យគាត់វិលត្រឡប់ទៅជាជម្រើសក្នុងក្រុមជម្រើសជាតិវិញ។
ក្នុងបទសម្ភាសន៍ជាមួយ Globoesporte, Antony បាននិយាយយ៉ាងច្បាស់អំពីការកោតសរសើររបស់គាត់ចំពោះ Neymar៖
“សម្រាប់ខ្ញុំ Neymar គឺជាកីឡាករដែលមានទេពកោសល្យបំផុតដែលខ្ញុំធ្លាប់ឃើញ។ ខ្ញុំបានលេងជាមួយគាត់ជាច្រើនដងក្នុងក្រុមជម្រើសជាតិ ហើយអ្នកអាចឃើញថា គាត់គឺជាកីឡាករដែលមានទេពកោសល្យសុទ្ធសាទ។ ការគ្រប់គ្រងបាល់របស់គាត់គឺអស្ចារ្យណាស់។”
ក្រៅពី Neymar គាត់ក៏បានលើកឡើងពីឥទ្ធិពលរបស់ Cristiano Ronaldo ដែលបានជួយគាត់ក្នុងដំណើរអាជីពផងដែរ។ Antony បន្ថែមថា គាត់តែងតាមដានការប្រកួតរបស់ Santos ដោយសារតែ Neymar ហើយសង្ឃឹមថា តារាប្រេស៊ីលរូបនេះនឹងមានសុខភាពពេញលេញសម្រាប់ World Cup ខាងមុខ ហើយ“គាត់គឺខុសប្លែកពីគេពិតៗ។ ខ្ញុំសង្ឃឹមថាគាត់នឹងត្រឡប់មកមានសុខភាពល្អ 100% ព្រោះវាសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា”។
