Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន
By Dany • 37 views
Frenkie de Jong បានសរសើរ Marcus Rashford ចំពោះឥទ្ធិពលដ៏សំខាន់របស់គាត់លើការលេងរបស់ Barcelona បន្ទាប់ពីការផ្ទេរខ្ចីពី Manchester United។ ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong ជឿថា កីឡាករអង់គ្លេសបាននាំយកល្បឿន និងការវាយប្រហារដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យប្រព័ន្ធលេងរបស់ក្រុមកាន់តែមានប្រសិទ្ធភាព។
ក្នុងបទសម្ភាសន៍ជាមួយ The Guardian, De Jong បានបញ្ជាក់ថា ការមកដល់របស់ Rashford បានបំលែងវិធីសាស្ត្រវាយប្រហាររបស់ក្រុមយ៉ាងល្អជាងមុន។ កីឡាករវ័យ 28 ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពល្អជាមួយ 13 គ្រាប់ និង 14 assists ក្នុង 46 ប្រកួត ដែលជួយឲ្យ Barca មានឱកាសឈ្នះពាន La Liga ជាលើកទីពីរជាប់ៗគ្នា។
មិនត្រឹមតែប៉ុណ្ណោះ Rashford ក៏ត្រូវបានគេរាយការណ៍ថា ចង់បន្តនៅ Spain ជាអចិន្រ្តៃយ៍ ហើយសូម្បីតែព្រមបន្ថយប្រាក់ខែរបស់ខ្លួនផងដែរ ខណៈ Manchester United កំពុងទាមទារតម្លៃប្រហែល €30 million សម្រាប់ការផ្ទេរនេះ។
De Jong បានពន្យល់ថា៖ “គាត់ជាមនុស្សល្អ និងមានឥទ្ធិពលខ្លាំងលើទីលាន។ ជាមួយនឹងល្បឿន និងការរត់បំបែកខ្សែការពារ គាត់បានជួយបង្កើនគុណភាពការលេងរបស់យើងយ៉ាងច្រើន។ វាបង្ខំឲ្យខ្សែការពារគូប្រកួតថយក្រោយ និងបង្កើតចន្លោះសម្រាប់ពួកយើងនៅកណ្តាលទីលាន”។
ខណៈ Hansi Flick ក៏មានការពេញចិត្តចំពោះការបង្ហាញល្អរបស់ Rashford អនាគតរបស់គាត់នៅ Barcelona នៅតែស្ថិតក្រោមការពិចារណារបស់ថ្នាក់ដឹកនាំក្លិប។ ទោះជាយ៉ាងណា ការលាយបញ្ចូលគ្នារវាងកីឡាករវ័យក្មេង និងបទពិសោធន៍ បានបង្កើតបរិយាកាសក្រុមដ៏សកម្ម និងពោរពេញដោយសក្តានុពលសម្រាប់អនាគត។