Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes
SPORTS May 04, 2026

Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes

By Dany • 36 views

ខ្សែប្រយុទ្ធវ័យក្មេង Endrick ដែលកំពុងលេងឲ្យ Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid បន្តបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ដោយរកបានគ្រាប់បាល់ក្នុងជ័យជម្នះ 4-2 លើ Rennes នៅលីគ Ligue 1

គ្រាប់បាល់នេះគឺជាគ្រាប់ទីប្រាំរបស់គាត់ក្នុងលីគរដូវកាលនេះ ហើយបានជួយឲ្យក្រុមរបស់ Paulo Fonseca បន្តការប្រជែងយ៉ាងខ្លាំងក្នុងការដណ្តើមកៅអី Champions League។ ជ័យជម្នះនេះបានធ្វើឲ្យ Lyon ឡើងទៅលេខ 3 ក្នុងតារាង ដោយនៅពីមុខ Lille ចំនួន 2 ពិន្ទុ ខណៈនៅសល់តែ 2 ប្រកួតទៀតប៉ុណ្ណោះ។

បន្ទាប់ពីការប្រកួត Endrick បាននិយាយអំពីអនាគតរបស់ខ្លួន ដោយបង្ហាញថាគាត់កំពុងមានអារម្មណ៍ល្អ និងសប្បាយចិត្តនៅប្រទេសបារាំង ហើយបើកទ្វារសម្រាប់ការបន្តស្នាក់នៅបន្ថែម។

គាត់បាននិយាយថា៖ “អនាគតរបស់ខ្ញុំ? ខ្ញុំមានអារម្មណ៍ល្អ និងសប្បាយចិត្តនៅទីនេះ។ ខ្ញុំស្រឡាញ់មិត្តរួមក្រុមរបស់ខ្ញុំ ហើយអ្វីផ្សេងទៀត ខ្ញុំទុកឲ្យព្រះជាម្ចាស់ជាអ្នកសម្រេច។ បើត្រូវត្រឡប់ទៅ Real Madrid ខ្ញុំនឹងត្រឡប់ទៅវិញ បើត្រូវបន្តនៅទីនេះ វាក៏អាចកើតឡើងដែរ។ ខ្ញុំចង់ស្នាក់នៅទីនេះ ព្រោះគ្រប់គ្នាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលចិត្ត”។

ចាប់តាំងពីមកដល់ Lyon ក្នុងទីផ្សាររដូវរងា Endrick បានជួយផ្លាស់ប្តូរស្ថានភាពក្រុមយ៉ាងខ្លាំង ពីក្រុមដែលនៅកណ្ដាលតារាង ទៅក្លាយជាក្រុមប្រជែងកៅអីអឺរ៉ុប។

គាត់បន្ថែមអំពីការប្រកួតទល់ Rennes ថា៖ “ខ្ញុំមានអារម្មណ៍ល្អណាស់ វាជាប្រកួតសំខាន់សម្រាប់យើង។ យើងការពារបានល្អ មានវិន័យ និងមានគុណភាពវាយសម្រុកខ្លាំង។ ខ្ញុំតែងតែព្យាយាមជួយក្រុម ទាំងការរកគ្រាប់បាល់ និងការខិតខំប្រឹងប្រែង។ ថ្ងៃនេះខ្ញុំរកបានគ្រាប់ ហើយខ្ញុំសប្បាយចិត្តខ្លាំង”។

ខណៈអតីតកីឡាករ Joe Cole  បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត
SPORTS

ខណៈអតីតកីឡាករ Joe Cole បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត

May 04, 2026 40 views
Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League
SPORTS

Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League

May 04, 2026 38 views
Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
SPORTS

Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

May 04, 2026 35 views
Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ
SPORTS

Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ

May 04, 2026 51 views
Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន
SPORTS

Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន

May 04, 2026 36 views
Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
SPORTS

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”

May 02, 2026 40 views
Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ
SPORTS

Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ

May 02, 2026 42 views
លោក ដូណាល់ ត្រាំ មិនបដិសេធវត្តមាន IRAN នៅ World Cup 2026 លើទឹកដីអាម៉េរិក
SPORTS

លោក ដូណាល់ ត្រាំ មិនបដិសេធវត្តមាន IRAN នៅ World Cup 2026 លើទឹកដីអាម៉េរិក

May 02, 2026 43 views