ប៉ូលិសបញ្ជាក់ថា អ្នកគាំទ្រ Leeds 16 នាក់ ត្រូវបានចាប់ខ្លួន និងពិចារណាសម្រាប់ផ្តន្ទាទោស ក្រោយច្រៀងចម្រៀងមានអត្ថន័យប្រមាថភេទដូចគ្នា ក្នុងការប្រកួត FA Cup ទល់នឹង Chelsea
By Dany • 37 views
ក្តីសង្ឃឹមរបស់ Leeds United ក្នុងពាន FA Cup បានបញ្ចប់នៅ Wembley ប៉ុន្តែបញ្ហាក្រៅទីលានកំពុងបន្តកើតមាន បន្ទាប់ពីការចាញ់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ទល់នឹង Chelsea។
ប៉ូលិសទីក្រុងឡុងដ៍ (Metropolitan Police) បានបញ្ជាក់ថា អ្នកគាំទ្រ Leeds United ចំនួន 16 នាក់ ត្រូវបានរាយការណ៍ បាននិងពិចារណាផ្តន្ទាទោស បន្ទាប់ពីមានការច្រៀងចម្រៀងដែលមានលក្ខណៈប្រមាថភេទដូចគ្នា នៅក្នុងការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៅ Wembley។
តំណាងប៉ូលិសបាននិយាយថា ការប្រកួតនេះភាគច្រើនបានកើតឡើងដោយសន្តិភាព ប៉ុន្តែមានការចាប់ខ្លួនមួយចំនួន និងករណីផ្សេងទៀតត្រូវបានបញ្ជូនឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យតាមច្បាប់។ ក្នុងនោះមានអ្នកគាំទ្រ Leeds 16 នាក់ ដែលត្រូវបានឃើញ និងឮថាបានចូលរួមក្នុងការច្រៀងចម្រៀងប្រមាថភេទដូចគ្នា។
បញ្ហានេះពាក់ព័ន្ធនឹងការសម្រេចរបស់ Crown Prosecution Service (CPS) ក្នុងឆ្នាំ 2022 ដែលបានកំណត់ថា ចម្រៀង “rent boy” គឺជាការប្រមាថលើមូលដ្ឋានភេទ ដែលអាចនាំឲ្យមានការផ្តន្ទាទោសជាបទឧក្រិដ្ឋស្អប់ខ្ពើម។
ក្រៅពីនេះ ក៏មានការរាយការណ៍អំពីចម្រៀងដែលពាក់ព័ន្ធនឹងករណី Jimmy Savile ផងដែរ ដែលបានបង្កការរិះគន់យ៉ាងខ្លាំងក្នុងបាល់ទាត់អង់គ្លេស។ Leeds United បានថ្កោលទោសការច្រៀងបែបនេះ និងស្នើឲ្យមានការកំណត់ច្បាប់តឹងរឹងជាងមុនលើ “tragedy chanting” ដើម្បីទប់ស្កាត់បញ្ហានេះនៅកីឡដ្ឋាន។