Endrick សារភាពថាគាត់ភ្ញាក់ផ្អើលចំពោះបុគ្គលិកលក្ខណៈរបស់ Jude Bellingham បន្ទាប់ពីចូលរួមជាមួយ Real Madrid
SPORTS May 01, 2026

Endrick សារភាពថាគាត់ភ្ញាក់ផ្អើលចំពោះបុគ្គលិកលក្ខណៈរបស់ Jude Bellingham បន្ទាប់ពីចូលរួមជាមួយ Real Madrid

By Dany • 46 views

Endrick បានបើកចំហអំពីការលំបាកដំបូងរបស់គាត់នៅ Real Madrid និងចំណងមិត្តភាពដែលមិនបានរំពឹងទុកជាមួយ Jude Bellingham ដែលបានជួយឲ្យគាត់ឆ្លងកាត់ពេលវេលាពិបាកនៅអេស្ប៉ាញ។ ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល ដែលកំពុងរកទម្រង់លេងល្អឡើងវិញនៅ Lyon បានសារភាពថា កីឡាករអង់គ្លេសរូបនេះខុសពីអ្វីដែលគាត់ធ្លាប់គិតមុនចូលមក Real Madrid យ៉ាងខ្លាំង។

ក្នុងបទសម្ភាសន៍ជាមួយ The Guardian, Endrick បាននិយាយថា៖ "Bellingham មានសារៈសំខាន់ខ្លាំងសម្រាប់ខ្ញុំ។ គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជាផ្នែកមួយនៃក្លិប Real Madrid។ ខ្ញុំមិនសូវចេះអង់គ្លេសទេ ប៉ុន្តែគាត់ព្យាយាមនិយាយជាមួយខ្ញុំ សូម្បីតែភាសាអេស្ប៉ាញ ក៏ព្យាយាមនិយាយផងដែរ។ គាត់នៅក្បែរខ្ញុំ និងផ្តល់ដំបូន្មាន។ មិត្តភាពរបស់គាត់មានឥទ្ធិពលខ្លាំងលើការចាប់ផ្តើមរបស់ខ្ញុំនៅ Real Madrid។ ខ្ញុំធ្លាប់មានការគិតខុសអំពីគាត់មុនមកទីនេះ ប៉ុន្តែគាត់ខុសពីអ្វីដែលខ្ញុំគិតទាំងស្រុង ហើយគាត់ជាកីឡាករអស្ចារ្យ និងជាមនុស្សល្អណាស់"។

ខណៈ Bellingham ជួយផ្នែកផ្ទាល់ខ្លួនរបស់រូបគេ ហើយ Luka Modric ក៏បានបន្សល់ទុកចំណាប់អារម្មណ៍ធំមួយលើ Endrick ផងដែរ តាមរយៈវិន័យ និងការហ្វឹកហាត់។ គាត់បាននិយាយថា Modric គឺជាគំរូកីឡាករដែលគាត់មិនអាចភ្លេចបាន។

Endrick បន្ថែមថា៖ "Modric គឺជាកីឡាករដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងបំផុតនៅ Real Madrid។ គាត់អាយុ 40 ឆ្នាំហើយ ប៉ុន្តែគាត់នៅតែខ្លាំងណាស់។ គាត់ហ្វឹកហាត់រៀងរាល់ថ្ងៃ ទោះបីមិនបានលេងក៏ដោយ។ វាជាមេរៀនបាល់ទាត់ពិតៗ។ គាត់តែងតែផ្តល់ដំបូន្មានឲ្យខ្ញុំជានិច្ច"

យ៉ាងណាមិញ ដំណើររបស់កីឡាករវ័យក្មេងនេះមិនមែនងាយស្រួលឡើយ ដោយគាត់ធ្លាប់រងរបួសភ្លៅធ្ងន់ និងខកខានការប្រកួតជាច្រើនខែ។ សម្ពាធ និងការភ័យខ្លាចអំពីអនាគតក៏បានធ្វើឲ្យគាត់ជួបការលំបាកផ្លូវចិត្តផងដែរ មុននឹងត្រូវចាកចេញទៅ Lyon ដើម្បីរកតួនាទីលេងឡើងវិញ។

ខណៈអតីតកីឡាករ Joe Cole  បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត
SPORTS

ខណៈអតីតកីឡាករ Joe Cole បានលើកឡើងថា ឥទ្ធិពលរបស់ Harry Kane លើឆាកអន្តរជាតិ គឺធំជាងកីឡាករជាច្រើនផ្សេងទៀត

May 04, 2026 55 views
Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League
SPORTS

Al-Nassr រងការបរាជ័យដ៏ភ្ញាក់ផ្អើលទល់នឹង Al-Qadsiah ក្នុងការប្រជែងជើងឯក Saudi Pro League

May 04, 2026 52 views
Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes
SPORTS

Endrick បង្ហាញអារម្មណ៍ ‘ចង់បន្តស្នាក់នៅ Lyon’ បន្ទាប់ពីរកបានគ្រាប់បាល់សំខាន់ជួយក្រុមឈ្នះ Rennes

May 04, 2026 50 views
Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
SPORTS

Harry Maguire ត្រូវបានអតីតខ្សែការពារអង់គ្លេស Michael Gray លើកឡើងថារូបគេមានតម្លៃដូច “មាស” សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

May 04, 2026 49 views
Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ
SPORTS

Alvaro Arbeloa គ្រូបង្វឹក Real Madrid បានចេញមុខការពារ Kylian Mbappe បន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងដំណើរទៅសម្រាកនៅ Sardinia ជាមួយមិត្តស្រី Ester Exposito ខណៈកំពុងស្ដារពីរបួសសាច់ដុំ

May 04, 2026 74 views
Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន
SPORTS

Frenkie de Jong បាននិយាយសសើរ Marcus Rashford ថា បានជួយបង្កើនគុណភាពការលេងរបស់ក្រុមយ៉ាងច្រើន

May 04, 2026 49 views
Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
SPORTS

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”

May 02, 2026 52 views
Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ
SPORTS

Pep Guardiola បាននិយាយទាក់ទងនឹងការប្រកួតរវាង PSG និង Bayern ថា “ជាការប្រកួតមិនគួរឱ្យចាប់អារម្មណ៍ទេ” ខណៈគាត់ជ្រើសរើសទៅមើលលីគទី៣អង់គ្លេសវិញ

May 02, 2026 55 views