តារាបាល់ទាត់ជើងចាស់ Cristiano Ronaldo នៅតែរក្សារូបរាងល្អឥតខ្ចោះ ទោះមានអាយុ ៤១ឆ្នាំក៏ដោយ។ រឿងសម្ងាត់នៅពីក្រោយគឺរបបអាហារដែលមានវិន័យខ្ពស់ ខណៈអតីតមេចុងភៅរបស់គាត់ Giorgio Barone បង្ហាញថា Ronaldo មិនផឹកទឹកដោះគោឡើយ
By Dany • 34 views
តារាបាល់ទាត់ជើងចាស់ Cristiano Ronaldo បន្តរក្សារូបរាងល្អឥតខ្ចោះ ទោះមានអាយុ ៤១ឆ្នាំក៏ដោយ ហើយររូបមន្តសម្ងាត់មួយនៅពីក្រោយនេះគឺរបបអាហារដែលមានវិន័យខ្ពស់។ អតីតមេចុងភៅផ្ទាល់របស់គាត់ Giorgio Barone បានបង្ហាញថា មូលហេតុមួយដែលគួរឱ្យចាប់អារម្មណ៍គឺ Ronaldo មិនផឹកទឹកដោះគោឡើយ។
តាមការពន្យល់របស់ Giorgio Barone, Ronaldo ជឿថា មនុស្សមិនគួរផឹកទឹកដោះគោនៅវ័យពេញវ័យទេ ព្រោះវាមិនស្របតាមធម្មជាតិ។ គាត់បានពន្យល់ថា មនុស្សគឺជាសត្វតែមួយគត់ដែលនៅតែផឹកទឹកដោះសត្វផ្សេងៗក្រោយពីវ័យទារក ខណៈសត្វដទៃទៀតមិនមានអាកប្បកិរិយាបែបនេះឡើយ។ ដូចហេតុនេះហើយ Ronaldo បានជ្រើសរើសបោះបង់វា ហើយផ្លាស់ទៅប្រើអាហារជំនួសដែលមានអត្ថប្រយោជន៍ចំពោះសុខភាពជាង។
របបអាហាររបស់ Cristiano Ronaldo ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយផ្តោតលើប្រូតេអ៊ីនស្អាត និងខ្លាញ់ល្អ ហើយកាត់បន្ថយស្ករដល់កម្រិតសូន្យ។ អាហារពេលព្រឹករបស់គាត់មានដូចជា អាវ៉ូកាដូ កាហ្វេ និងពងមាន់ ដោយគ្មានស្ករឡើយ។ ចំណែកអាហារថ្ងៃត្រង់ គាត់ញុំាសាច់មាន់ ឬត្រី ជាមួយបន្លែ ហើយទទួលបានកាបូអ៊ីដ្រាតពីបន្លែជំនួសអាហារដែលធ្វើពីម្សៅដូចជា ប៉ាស្តា ឬនំប៉័ង។ នៅពេលល្ងាច គាត់ញុំាអាហារស្រាលៗ ដូចជាត្រី ឬសាច់ជាមួយបន្លែ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Ronaldo ចូលចិត្តអាហារដែលគេហៅថា “superfoods” ដូចជាថ្លើម ដែលសម្បូរទៅដោយជាតិដែក និងសារធាតុចិញ្ចឹមសំខាន់ៗ។ ទោះបីជា Erling Haaland គាំទ្រការផឹកទឹកដោះគោក៏ដោយ ក៏ពួកគេមានមតិដូចគ្នាអំពីអត្ថប្រយោជន៍នៃអាហារប្រភេទនេះ។
របបអាហារយ៉ាងតឹងរឹង និងការជ្រើសរើសអាហារយ៉ាងប្រុងប្រយ័ត្ន នេះហើយដែលជួយឲ្យ Cristiano Ronaldo បន្តសមត្ថភាពលេងនៅកម្រិតខ្ពស់ និងរក្សារូបរាងដូចកីឡាករវ័យក្មេង ទោះអាយុកើនឡើងក៏ដោយ។