ការដាក់ពិន្ទុកីឡាករ Atletico Madrid ក្រោយ Atletico Madrid ស្មើ Arsenal ១-១
By Dany • 32 views
ក្រុម Atletico Madrid បានតស៊ូយកលទ្ធផលស្មើ ១-១ ទល់នឹង Arsenal ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដោយ Julian Alvarez រកគ្រាប់បាល់ស្មើពីបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពី Viktor Gyokeres បើកការនាំមុខឲ្យក្រុមភ្ញៀវ។
វគ្គទី១ មានឱកាសតិចតួច ប៉ុន្តែ Alvarez ជិតរកគ្រាប់បានបំផុត ខណៈ David Raya សង្គ្រោះបានយ៉ាងល្អ។ ចុងវគ្គទី១ Arsenal ទទួលបានបាល់ពិន័យ បន្ទាប់ពី David Hancko បង្កកំហុស ហើយ Gyokeres បញ្ចប់បាល់ប៉េណាល់ទីបានយ៉ាងល្អ។
ចូលវគ្គទី២ គ្រូបង្វឹក Diego Simeone ប្តូរទម្រង់លេងទៅ 3-4-3 ធ្វើឲ្យក្រុមមានប្រសិទ្ធភាពខ្លាំងឡើងវិញ។ ក្រោយពេលមានសម្ពាធខ្លាំង Alvarez បានទាត់បញ្ចូលបាល់ពិន័យស្មើ ១-១ បន្ទាប់ពី បាល់ប៉ះដៃក្នុងប្រអប់ របស់កីឡាករ Ben White។
Atletico មានឱកាសច្រើន ដោយ Antoine Griezmann បាញ់បាល់ទៅប៉ះខ្សែទ្រុងទី (crossbar) ខណៈ Ademola Lookman ខកខានឱកាសសំខាន់ៗ។ ខាង Arsenal ក៏ជិតបានបាល់ពិន័យម្ដងទៀត ប៉ុន្តែត្រូវបានបដិសេធដោយ VAR។
ការដាក់ពិន្ទុកីឡាករ Atletico Madrid
អ្នកចាំទី និងការពារ
- Jan Oblak (6/10) – មិនអាចទប់បាល់ពិន័យបាន ប៉ុន្តែសង្គ្រោះបានល្អនៅចុងម៉ោង
- Marcos Llorente (6/10) – លេងល្អជាងនៅវគ្គទី២
- Marc Pubill (6/10) – មានស្ថេរភាពល្អ
- David Hancko (4/10) – បង្កកំហុសឲ្យគូប្រជែងបានបាល់ពិន័យ
- Matteo Ruggeri (5/10) – ការពារបានល្អមធ្យម ប៉ុន្តែការគ្រប់គ្រង់បាល់មិនសូវល្អ។

ខ្សែបម្រើ
- Johnny Cardoso (7/10) – ការពារល្អ និងចូលរួមលេងបានខ្លាំង
- Koke (5/10) – លេងមធ្យម
- Antoine Griezmann (7/10) – មានឱកាសច្រើន ប៉ុន្តែមិនមានសំណាង

ខ្សែប្រយុទ្ធ
- Giuliano Simeone (5/10) – ខិតខំ ប៉ុន្តែមិនមានប្រសិទ្ធភាពខ្ពស់
- Julian Alvarez (6/10) – ស្ដារទម្រង់វិញ ដោយរកគ្រាប់បាល់ស្មើ
- Ademola Lookman (5/10) – បង្កបញ្ហាច្រើន ហើយបញ្ចប់ទីមិនល្អ
លទ្ធផល ១-១ នេះធ្វើឲ្យការប្រកួតនៅជើងទី២ កាន់តែតានតឹង និងមិនអាចទស្សន៍ទាយបានថាក្រុមណានឹងឈានទៅវគ្គផ្តាច់ព្រ័ត្រ៕