កាណាដាអនុម័តថវិកា 145 លានដុល្លារ ដើម្បីពង្រឹងសន្តិសុខសម្រាប់ FIFA World Cup 2026
By Dany • 33 views
រដ្ឋាភិបាលកាណាដា បានគ្រោងអនុម័តថវិកាប្រមាណ ១៤៥លានដុល្លារ ដើម្បីពង្រឹងសន្តិសុខ និងការពារសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ World Cup 2026 ដែលកាណាដាជាសហម្ចាស់ផ្ទះជាមួយ United States និង Mexico។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីសន្តិសុខសាធារណៈកាណាដា ថវិកានេះនឹងផ្តល់ទៅកាន់ទីក្រុងម្ចាស់ផ្ទះ ដើម្បីធានាសុវត្ថិភាពអ្នកទស្សនា និងគ្រប់គ្រងស្ថានការណ៍អំឡុងពេលព្រឹត្តិការណ៍។
កាណាដានឹងរៀបចំការប្រកួតចំនួន ១៣ប្រកួត ក្នុង World Cup 2026 ដោយទីក្រុង Toronto និង Vancouver ជាម្ចាស់ផ្ទះសំខាន់។
-
Toronto ទទួលថវិកា ~45 លានដុល្លារ
-
Vancouver ទទួល ~100 លានដុល្លារ
ថវិកានេះគឺបន្ថែមពីទឹកប្រាក់មុនដែលបានផ្តល់រួចប្រមាណ 220 លានដុល្លារ។
កាណាដានឹងចូលរួមប្រកួតក្នុងពូល B និងនឹងបើកឆាកជួប Bosnia and Herzegovina នៅវគ្គចែកពូល៕