ផ្លូវការ៖ Lamine Yamal ឈ្នះពាន Laureus World Young Sportsperson of the Year Award
By Dany • 8 views
តារាវ័យក្មេងរបស់ FC Barcelona គឺ Lamine Yamal បានឈ្នះពាន “Young Sportsperson of the Year Award” សម្រាប់ឆ្នាំ 2026 នៅក្នុងពិធីប្រគល់ពាន Laureus World Sports Awards ថ្ងៃនេះ។
កីឡាករវ័យ 18 ឆ្នាំរូបនេះបានក្លាយជាតារាដ៏ឆ្នើមមួយយ៉ាងលឿន ទោះបីមានអាយុតិចក៏ដោយ ដោយបានបង្ហាញសមត្ថភាពលេចធ្លោទាំងក្នុងក្លិប Barcelona និងជម្រើសជាតិ Spain។
ក្នុងឆ្នាំ 2025 Yamal មានរដូវកាលដ៏អស្ចារ្យ ដោយជួយ Barcelona ឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup។
សមត្ថភាពរបស់គាត់មិនមែនមានតែភាពប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគាំទ្រដោយតួលេខដ៏គួរឱ្យចាប់អារម្មណ៍៖ 18 goals និង 25 assists ក្នុងមួយរដូវកាល ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករវ័យក្មេងមានឥទ្ធិពលខ្លាំងបំផុតមួយនៅលើពិភពបាល់ទាត់។
គាត់ក៏បានជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងពាន Ballon d’Or ខណៈ Ousmane Dembele ជាអ្នកឈ្នះ និងទទួលបានពាន Best Forward នៅ Globe Soccer Award 2025 ផងដែរ។
កាលពីខែមេសា ឆ្នាំមុន Yamal ក៏ធ្លាប់ឈ្នះពាន Laureus World Breakthrough of the Year ហើយឆ្នាំនេះ គាត់បានបន្ថែមកិត្តិយសថ្មីមួយទៀតជាមួយពាន Young Sportsperson of the Year។