Starlink គ្រោងនឹងទម្លាក់គន្លងផ្កាយរណប ដើម្បីបង្កើនសុវត្ថិភាពនៅឆ្នាំ២០២៦
By Sok Tak • 99 views
លោក Michael Nicolls អនុប្រធានផ្នែកវិស្វកម្ម Starlink របស់ SpaceX បានឲ្យដឹងនៅថ្ងៃទី១ ខែមករា ថា Starlink នឹងចាប់ផ្តើមបន្ថយកម្ពស់គន្លងផ្កាយរណបរបស់ខ្លួនពីប្រមាណ ៥៥០ គីឡូម៉ែត្រ មកត្រឹម ៤៨០ គីឡូម៉ែត្រ ចាប់ពីឆ្នាំ ២០២៦ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិច និងបង្កើនសុវត្ថិភាពអវកាស។
ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីផ្កាយរណបមួយរបស់ Starlink បានជួបបញ្ហាខុសប្រក្រតីក្នុងលំហ កាលពីខែធ្នូ បណ្តាលឲ្យបង្កើតកំទេចកំទីក្នុងបរិមាណតិចតួច និងបាត់បង់ទំនាក់ទំនង នៅកម្ពស់ប្រហែល ៤១៨ គីឡូម៉ែត្រ។
Starlink បញ្ជាក់ថា ការបន្ថយគន្លងផ្កាយរណប នឹងជួយកាត់បន្ថយកំទេចកំទី និងហានិភ័យសរុបនៃការប៉ះទង្គិច ខណៈចំនួនយានអវកាសនៅជុំវិញផែនដី កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
