OpenAI សាកល្បងដាក់ផ្សាយពាណិជ្ជកម្មក្នុង ChatGPT ដើម្បីបង្កើនប្រាក់ចំណូល AI
By Sok Tak • 84 views
OpenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាកល្បងបង្ហាញ Advertising (ការផ្សាយពាណិជ្ជកម្ម) នៅក្នុង ChatGPT ជាមួយអ្នកប្រើប្រាស់មួយចំនួននៅសហរដ្ឋអាមេរិក ចាប់ពីសប្តាហ៍ខាងមុខនេះ។ គោលបំណងគឺដើម្បីបង្កើន Revenue (ប្រាក់ចំណូល) និងគាំទ្រចំណាយខ្ពស់ក្នុងការអភិវឌ្ឍ AI Technology (បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត)។ ការផ្សាយពាណិជ្ជកម្មនឹងបង្ហាញនៅខាងក្រោមចម្លើយ និងដាច់ដោយឡែកពីការឆ្លើយតបរបស់ ChatGPT។
Ads (ការផ្សាយពាណិជ្ជកម្ម) នឹងបង្ហាញតែសម្រាប់អ្នកប្រើប្រាស់ថ្នាក់ Free និង Go Plan ប៉ុណ្ណោះ ខណៈដែលអ្នកប្រើប្រាស់ Plus, Pro, Business និង Enterprise នឹងមិនឃើញការផ្សាយពាណិជ្ជកម្មឡើយ។ OpenAI បញ្ជាក់ថា Ads នឹងមិនប៉ះពាល់ដល់លទ្ធផលឆ្លើយតប និងមិនចែករំលែកទិន្នន័យសន្ទនារបស់អ្នកប្រើប្រាស់ទៅឲ្យអ្នកទីផ្សារទេ ដោយក្រុមហ៊ុនក៏នឹងហាមឃាត់ Ads សម្រាប់អ្នកអាយុក្រោម 18 ឆ្នាំ និងប្រធានបទរសើបដូចជា Health (សុខភាព) និង Politics (នយោបាយ) ផងដែរ។
