ម្ចាស់ខ្សែក្រវាត់ DRAGON Kun Khmer លោក ពេជ្រ អទិទេព នឹងបង្ហាញខ្លួននៅស្រុកកោះធំ ខេត្តកណ្ដាល
By SK • 69 views
ដំណឹងដ៏រំភើបសម្រាប់អ្នកស្រលាញ់កីឡា ប្រដាល់គុនខ្មែរ ខណៈដែល ម្ចាស់ខ្សែក្រវាត់ DRAGON Kun Khmer លោក ពេជ្រ អទិទេព បានបង្ហាញខ្លួន និងចូលរួមក្នុងព្រឹត្តិការណ៍ប្រដាល់នៅ ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅ ស្រុកកោះធំ ខេត្តកណ្ដាល ដោយខកខានការប្រគួតជាច្រើនសប្ដាហ៍ដោយសារប្រទេសជាតិមានសង្រ្គាម ។

ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រប្រដាល់ជាច្រើនឡើងវិញ ដោយសារការចូលរួមរបស់ម្ចាស់ខ្សែក្រវាត់ លោក ពេជ្រ អទិទេព និងកីឡាករល្បីៗជាច្រើនរូបផងដែរ។ វាជាឱកាសដ៏ល្អសម្រាប់អ្នកគាំទ្រ ក្នុងការទស្សនាការប្រកួតឡើងវិញក្នុងសង្វៀនគុនខ្មែរ។
សូមអញ្ជើញបងប្អូនអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ ទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីរួមចំណែក លើកស្ទួយ និងថែរក្សាកីឡាប្រពៃណីជាតិឱ្យបន្តរឹងមាំទៅអនាគតក្នងវិស័យគុនខ្មែរ។
ប្រពភមកពី លោកគ្រូ Vuthy kun Khmer