នាឡិកា Apple Watch នឹងមានមុខងាររកជំងឺលើសសម្ពាធឈាម
TECHNOLOGY Sep 12, 2025

នាឡិកា Apple Watch នឹងមានមុខងាររកជំងឺលើសសម្ពាធឈាម

By Sameth • 213 views

នាឡិកា Apple Watch នឹងមានមុខងាររកជំងឺលើសសម្ពាធឈាម បន្ទាប់ពីទទួលបានការអនុម័តពី FDA ដោយនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ នេះបើយោងតាមការរាយការណ៍របស់ Bloomberg
ថ្ងៃទី ១១ ខែកញ្ញា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់មុខងារចាប់រករោគលើសសម្ពាធឈាមនៅលើនាឡិកាឆ្លាតវៃរបស់ខ្លួននៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការរាយការណ៍។

ក្រុមហ៊ុនបានបង្ហាញពីឧបករណ៍វាស់សម្ពាធឈាមនៅក្នុង Apple Watch ជំនាន់ចុងក្រោយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៩ ខែកញ្ញា ដែលក្នុងនោះក៏បានណែនាំនូវទូរស័ព្ទ iPhone ជំនាន់ថ្មីផងដែរ រួមទាំងទូរស័ព្ទ iPhone Air ដែលមានរូបរាងស្តើងជាងមុន។
មុខងារនេះ ដែលកំពុងរង់ចាំការអនុម័តពីបទប្បញ្ញត្តិ នឹងមិនអាចរកឃើញករណីលើសសម្ពាធឈាមទាំងអស់នោះទេ ប៉ុន្តែអាចផ្តល់ដំណឹងដល់មនុស្សប្រហែលមួយលាននាក់ នេះបើយោងតាមសម្ដីរបស់ Apple។

យោងតាមរបាយការណ៍ដែលដកស្រង់សម្តីរបស់ Apple បានឱ្យដឹងថា មុខងារនេះមានផ្តល់ជូននៅក្នុង ១៥០ ប្រទេស ហើយនឹងប្រើប្រាស់ទិន្នន័យពីឧបករណ៍ចាប់សញ្ញាបេះដូងអុបទិករបស់នាឡិកា ដើម្បីតាមដានពីរបៀបដែលសរសៃឈាមរបស់អ្នកប្រើប្រាស់ឆ្លើយតបទៅនឹងចង្វាក់បេះដូងក្នុងរយៈពេល ៣០ ថ្ងៃ។ មុខងារនេះនឹងមាននៅលើនាឡិកា Apple Watch Series 9, Series 10, Series 11 និងនាឡិកាឆ្លាតវៃដែលមានតម្លៃថ្លៃជាងនេះគឺ Ultra 2 និង Ultra 3។

Google បង់ ១៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្ដឹងលួចទិន្នន័យ Android
TECHNOLOGY

Google បង់ ១៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្ដឹងលួចទិន្នន័យ Android

Apr 22, 2026 46 views
Apple CEO ថ្មី John Ternus ផ្តោតលើផលិតផល ខណៈការប្រកួតប្រជែង AI កាន់តែខ្លាំង
TECHNOLOGY

Apple CEO ថ្មី John Ternus ផ្តោតលើផលិតផល ខណៈការប្រកួតប្រជែង AI កាន់តែខ្លាំង

Apr 21, 2026 44 views
Wipro ទិញអាជីវកម្ម IT របស់ Olam តម្លៃ ៣៧៥ លានដុល្លារ បង្កើនសមត្ថភាព និងឱកាសចំណូលថ្មី
TECHNOLOGY

Wipro ទិញអាជីវកម្ម IT របស់ Olam តម្លៃ ៣៧៥ លានដុល្លារ បង្កើនសមត្ថភាព និងឱកាសចំណូលថ្មី

Apr 06, 2026 56 views
ការបិទ VPN នៅរុស្ស៊ីបង្កបញ្ហាប្រព័ន្ធទូទាត់ ខណៈប្រជាជនព្យាយាមឆ្លងកាត់ការគ្រប់គ្រងឌីជីថល
TECHNOLOGY

ការបិទ VPN នៅរុស្ស៊ីបង្កបញ្ហាប្រព័ន្ធទូទាត់ ខណៈប្រជាជនព្យាយាមឆ្លងកាត់ការគ្រប់គ្រងឌីជីថល

Apr 06, 2026 57 views
ចិនគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ប៉ុន្តែកំពុងពិនិត្យការទិញក្រុមហ៊ុន AI Manus ដោយ Meta
TECHNOLOGY

ចិនគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ប៉ុន្តែកំពុងពិនិត្យការទិញក្រុមហ៊ុន AI Manus ដោយ Meta

Apr 02, 2026 59 views
ឥណ្ឌូណេស៊ីដាក់ច្បាប់ថ្មី បិទគណនីបណ្ដាញសង្គមសម្រាប់អ្នកអាយុក្រោម ១៦ ឆ្នាំ ដើម្បីការពារសុវត្ថិភាពកុមារ
TECHNOLOGY

ឥណ្ឌូណេស៊ីដាក់ច្បាប់ថ្មី បិទគណនីបណ្ដាញសង្គមសម្រាប់អ្នកអាយុក្រោម ១៦ ឆ្នាំ ដើម្បីការពារសុវត្ថិភាពកុមារ

Mar 25, 2026 54 views
Meta គ្រោងកាត់បន្ថយបុគ្គលិកអាចដល់ ២០% ខណៈកំពុងវិនិយោគធំលើបច្ចេកវិទ្យា AI
TECHNOLOGY

Meta គ្រោងកាត់បន្ថយបុគ្គលិកអាចដល់ ២០% ខណៈកំពុងវិនិយោគធំលើបច្ចេកវិទ្យា AI

Mar 16, 2026 78 views
X និង xAI របស់ Elon Musk គ្រោងសងបំណុលប្រមាណ ១៧.៥ ពាន់លានដុល្លារ ពេញចំនួន
TECHNOLOGY

X និង xAI របស់ Elon Musk គ្រោងសងបំណុលប្រមាណ ១៧.៥ ពាន់លានដុល្លារ ពេញចំនួន

Mar 05, 2026 77 views