Anthony Joshua រងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសនីហ្សេរីយ៉ា
By SK • 86 views
លោក Anthony Joshua អតីតជើងឯកពិភពលោកប្រដាល់ទម្ងន់ធ្ងន់ មកពីចក្រភពអង់គ្លេស បានរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឱ្យមានមនុស្ស ២ នាក់ ស្លាប់បាត់បង់ជីវិត។
យោងតាមការបញ្ជាក់ពីអ្នកគ្រប់គ្រង និង ភ្នាក់ងារផ្សព្វផ្សាយរបស់លោក បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ គឺជាមិត្តភក្តិជិតស្និទ្ធ និងសមាជិកក្នុងក្រុមការងាររបស់គាត់។ ក្រោយកើតហេតុ លោកត្រូវបានជួយសង្គ្រោះចេញពីកន្លែងគ្រោះថ្នាក់ និង បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
នៅថ្ងៃច័ន្ទ ស្ថានភាពសុខភាពរបស់ Anthony Joshua ត្រូវបានបញ្ជាក់ថា មានស្ថេរភាព ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យ និង ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិត។ គ្រោះថ្នាក់នេះ បានបង្កឱ្យមានការសោកស្តាយយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និង សហគមន៍កីឡាប្រដាល់ទូទាំងពិភពលោក។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ា កំពុងដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ខណៈដែលអ្នកគាំទ្រជាច្រើន កំពុងបន្តផ្ញើសារលើកទឹកចិត្ត និងជូនពរឱ្យ Anthony Joshua ឆាប់ជាសះស្បើយ និង ត្រឡប់មកសង្វៀនប្រដាល់វិញនាពេលខាងមុខ។